Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

ខ្មែរ / Khmer

dentist talking to patient

សូមស្វាគមន៍មកកាន់ SA Dental / Welcome to SA Dental

យើងផ្តល់ជូនសេវាកម្មព្យាបាលធ្មេញដល់មនុស្សពេញវ័យដែលមានសិទ្ធិ និងកុមារទាំងអស់នៅគ្លីនិកទូទាំងរដ្ឋអូស្ត្រាលីខាងត្បូង។

កុមារ / Children

ទារក កុមារ និងមនុស្សវ័យក្មេងដែលមានអាយុក្រោម 18 ឆ្នាំទាំងអស់ ដែលរស់នៅក្នុង ឬទៅសាលារៀនក្នុងរដ្ឋអូស្ត្រាលីខាងត្បូង អាចទៅព្យាបាលនៅគ្លីនិកណាមួយរបស់យើង។

យើងសូមណែនាំកុមារឱ្យពិនិត្យធ្មេញនៅអាយុប្រហែល 12 ខែ។

ស្នើសុំការណាត់ជួបឥឡូវនេះ

  • មិនមានបញ្ជីរង់ចាំសម្រាប់កុមារទេ ហើយអ្នកនឹងទទួលបានការណាត់ជួបបន្ទាប់ដែលអាចរកបាន។
  • មិនមានការចំណាយទេ សម្រាប់កុមារទាំងអស់ដែលមិនទាន់បានចូលរៀន។
  • ការចំណាយអាចអនុវត្តចំពោះកុមារ ប្រសិនបើអ្នកមិនកាន់ប័ណ្ណថែទាំសុខភាពបច្ចុប្បន្ន ឬប័ណ្ណសោធននិវត្តន៍។

មនុស្សពេញវ័យ / Adults

មនុស្សពេញវ័យទាំងអស់ (18 ឆ្នាំ ឬអាយុលើសនេះ) ដែលរស់នៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូង ហើយកាន់ប័ណ្ណថែទាំសុខភាពបច្ចុប្បន្ន ឬប័ណ្ណសម្បទានអ្នកចូលនិវត្តន៍ អាចទៅព្យាបាលនៅគ្លីនិកណាមួយរបស់យើង។

សូមយកប័ណ្ណសម្បទានរបស់អ្នកទៅកន្លែងណាត់ជួបទាំងអស់។

ចូលរួមបញ្ជីរង់ចាំមនុស្សពេញវ័យរបស់យើងឥឡូវនេះ

  • ប្រសិនបើអ្នកចង់ពិនិត្យធ្មេញទូទៅដោយឥតគិតថ្លៃ សូមចូលរួមបញ្ជីរង់ចាំសម្រាប់មនុស្សពេញវ័យឥឡូវនេះ។
  • រយៈពេលនៃការរង់ចាំអាចប្រែប្រួល។ ពេលណាឈ្មោះរបស់អ្នកឡើងដល់កំពូលនៃបញ្ជីរង់ចាំហើយនោះ លិខិតមួយច្បាប់ (ជាភាសាអង់គ្លេស) ដែលផ្តល់ការថែទាំធ្មេញនឹងត្រូវបានផ្ញើទៅកាន់អាសយដ្ឋានដែលអ្នកបានផ្តល់។
  • សូមជូនដំណឹងដល់គ្លីនិកក្នុងតំបន់របស់អ្នក ប្រសិនបើអាសយដ្ឋានរបស់អ្នកផ្លាស់ប្តូរ។
  • អ្នកនឹងត្រូវទទួលយកការផ្តល់ជូនការថែទាំនេះក្នុងរយៈពេល 3 សប្តាហ៍។
  • ការចំណាយអាចអនុវត្តសម្រាប់ការព្យាបាលធ្មេញបន្ថែម។

ការថែទាំធ្មេញបន្ទាន់ / Emergency Dental Care

តើ​អ្នក​កំពុង​មាន​បញ្ហា​មុខ​ហើម ហូរ​ឈាម ឬ​របួស​មែនទេ?

ក្នុងអំឡុងពេលម៉ោងធ្វើការ (ថ្ងៃចន្ទ ទៅថ្ងៃសុក្រ ម៉ោង 8:30 ព្រឹក ទៅម៉ោង 4:30 ល្ងាច) សូមទូរសព្ទទៅគ្លីនិកព្យាបាលធ្មេញដែលនៅជិតអ្នកបំផុត

ក្រៅម៉ោងធ្វើការ សូមទូរសព្ទទៅ healthdirect តាមលេខ 1800 022 222។

សម្រាប់ព័ត៌មានបន្ថែមអំពី healthdirect សូមចូលទៅកាន់គេហទំព័រ SA health healthdirect

អ្នកបកប្រែផ្ទាល់មាត់ / Interpreter

ប្រសិនបើអ្នក ឬអ្នកថែទាំរបស់អ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់នៅកន្លែងណាត់ជួប សូមទូរសព្ទមកយើងជាមុន តាមលេខ 1300 008 222 ឬនិយាយជាមួយបុគ្គលិកម្នាក់របស់យើង។

ទាក់ទងមកពួកយើង / Contact Us

ទូរសព្ទ៖ 1300 008 222 (ថ្ងៃចន្ទ ទៅថ្ងៃសុក្រ ម៉ោង 8:30 ព្រឹក ទៅម៉ោង 4:30 ល្ងាច)

អ៊ីមែល៖ HealthSADSPublic@sa.gov.au

ដើម្បីទាក់ទង និងទទួលបានការណែនាំទៅកាន់គ្លីនិកដែលនៅជិតអ្នកបំផុត៖ ស្វែងរកគ្លីនិក