Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

តារាងអត្ថប្រយោជន៍ធ្មេញកុមារ (CDBS)

children sitting on steps smiling

តើតារាងអត្ថប្រយោជន៍ធ្មេញកុមារ (CDBS) គឺជាអ្វី?

តារាងអត្ថប្រយោជន៍ធ្មេញកុមារ (CDBS) គឺជាគំនិតផ្តួចផ្តើមមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល Commonwealth តាមរយៈ Medicare ដែលបានរចនាឡើងដើម្បីគាំទ្រគ្រួសារ ក្នុងការទទួលបានការថែទាំធ្មេញសម្រាប់កូនរបស់ពួកគេដែលមានអាយុពី 0 ទៅ 17 ឆ្នាំ។

នៅ SA Dental អ្នក​អាច​ប្រើ CDBS ហើយ​យើង គិតថ្លៃព្យាបាលផ្ទាល់​ពី Medicare មិនមានការគិតថ្លៃបន្ថែមទេ នៅពេលដែលអត្ថប្រយោជន៍អតិបរមារបស់ CDBS ឈានដល់កម្រិត។

តើអ្នកណាអាចទទួលបាន?

អ្នកមិនចាំបាច់ដាក់ពាក្យសុំ ឬចុះឈ្មោះសម្រាប់ CDBS ទេ។ ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួល Services Australia (សេវាកម្មអូស្ត្រាលី) នឹងផ្ញើលិខិតមួយច្បាប់មកអ្នក។

បុគ្គលិករបស់យើងក៏នឹងពិនិត្យជាមួយអ្នក មុនការណាត់ជួបរបស់អ្នកផងដែរ។

កុមារអាចចូលប្រើគ្រោងការណ៍នេះ នៅពេលបំពេញតាមគ្រប់ទាំងចំណុចដូចខាងក្រោម៖

  • ពួកគេមានសិទ្ធិទទួលបាន Medicare
  • ពួកគេមានអាយុពី 0 ទៅ 17 ឆ្នាំ យ៉ាងហោចណាស់មួយថ្ងៃនៃឆ្នាំប្រតិទិននោះ។
  • ហើយមានសិទ្ឋិទទួលបានប្រាក់ឧបត្ថម្ភ (ឧទាហរណ៍ Family Tax Benefit A) យ៉ាងហោចណាស់ម្តង ក្នុងឆ្នាំប្រតិទិនពី Services Australia។

តើវាគ្របដណ្តប់លើអ្វីខ្លះ?

ជាមួយនឹង CDBS កូនរបស់អ្នកអាចមានសិទ្ធិទទួលបានរហូតដល់ទៅ $1,095 នៃតម្លៃសេវាកម្មធ្មេញជាមូលដ្ឋាន ក្នុងរយៈពេលពីរឆ្នាំប្រតិទិន។

សេវាកម្មធ្មេញជាមូលដ្ឋានដែលគ្របដណ្តប់ដោយ CDBS រួមមាន៖

  • ការពិនិត្យមើល
  • ការថតកាំរស្មីអ៊ិច
  • ការសម្អាត
  • ការផ្សាភ្ជាប់ស្នាំប្រេះស្រាំ
  • ការបំពេញប្រហោងធ្មេញ
  • ឫសធ្មេញ
  • ការដកធ្មេញ។

តើខ្ញុំចូលប្រើវាដោយរបៀបណា?

នៅពេលធ្វើការណាត់ជួបធ្មេញសម្រាប់កូនរបស់អ្នក សូមសួរអំពី CDBS។

ពេទ្យធ្មេញរបស់អ្នកអាចពិនិត្យមើល ថាតើកូនរបស់អ្នកអាចប្រើ CDBS និងចំនួនទឹកប្រាក់ដែលអ្នកប្រហែលជានៅសេសសល់ដើម្បីប្រើឬអត់។

អ្នកក៏អាចប្រើគ្រោងការណ៍នៅ SA Dental Clinics ផងដែរ។

ស្នើសុំការណាត់ជួបសម្រាប់កូនរបស់អ្នកនៅទីនេះ