Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

សេចក្តីណែនាំបន្ទាប់ពីការដកធ្មេញ

Jessica Clark SA Dental HR 2241

ថ្ងៃនេះ

  • ស្បៃមួយដុំត្រូវបានដាក់នៅក្នុងមាត់របស់អ្នក ដើម្បីគ្រប់គ្រងការហូរឈាម។ រក្សាស្បៃនោះឱ្យជាប់នៅនឹង កន្លែងយ៉ាងហោចណាស់កន្លះម៉ោង។
  • កុំលាងជម្រះមាត់របស់អ្នកក្នុងរយៈពេល 24 ម៉ោង ពីព្រោះវាអាចរំខានដល់ការកកឈាម។
  • កុំជក់បារី និងកុំពិសាគ្រឿងស្រវឹងក្នុងរយៈពេល 24 ម៉ោង។
  • បន្ទាប់ពីបានមួយម៉ោង អ្នកអាចពិសា និងផឹកពីម្ខាងទៀតនៃមាត់របស់អ្នក ប៉ុន្តែចូរកុំពិសា ឬផឹកអ្វីដែល ក្តៅពេក ឬត្រជាក់ពេក។
  • កុំបង្វិលអាហារ ឬភេសជ្ជៈនៅជុំវិញមាត់របស់អ្នក ពីព្រោះវាអាចរំខានដល់ការកកឈាម។
  • សូមប្រយ័ត្នកុំខាំបបូរមាត់របស់អ្នក ខណៈពេលវាកំពុងស្ពឹក។
  • ចាប់ផ្តើមពីថ្ងៃស្អែកទៅ រំលាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្តៅឧណ្ហៗមួយកែវ។ លាងជម្រះមុខរបួស ដោយបៀមសូលុយស្យុងក្នុងមាត់របស់អ្នករយៈពេលខ្លី។ លាងជម្រះថ្នមៗជាមួយនឹងទឹកអំបិល បន្ទាប់ពី បរិភោគអាហារ និងមុនពេលចូលគេង ឱ្យបានយ៉ាងហោចណាស់ប្រាំថ្ងៃបន្ទាប់។

ការហូរឈាម

  • ឈាមហូរតិចតួចគឺជារឿងធម្មតាទេក្នុងរយៈពេល 12 ទៅ 24 ម៉ោងដំបូង។
  • ប្រសិនបើមានការហូរឈាមខ្លាំង ឬជាប់រហូត ចូរលាងជម្រះមាត់របស់អ្នកថ្នមៗជាមួយទឹកត្រជាក់
    បន្ទាប់មក ដាក់ដុំស្បៃស្អាត ឬក្រណាត់បត់ស្អាតទំហំ 10 សង់ទីម៉ែត្របួនជ្រុងពីលើកន្លែងហូរឈាមនោះ។
    កុំប្រើក្រណាត់ ឬដុំសំឡី។
  • ខាំលើដុំស្បៃមោះឱ្យបានជាប់ រយៈពេល 30 នាទី។
  • សម្រាកដោយដាក់ក្បាលរបស់អ្នកឱ្យខ្ពស់បន្តិច។
  • ប្រសិនបើការហូរឈាមនៅតែបន្ត ឬធ្ងន់ធ្ងរ សូមទាក់ទងគ្លីនិកធ្មេញដែលអ្នកបានចូលរួម ឬប្រសិនបើមិនអាច រកបានគ្លីនិកទេ សូមទូរសព្ទទៅអង្គភាពវះកាត់មាត់ និងឆ្អឹងធ្មេញមុខ (Oral and Maxillofacial Surgery Unit) នៅមន្ទីរពេទ្យធ្មេញអាឌឺឡែត តាមលេខ 8222 8220។
  • សម្រាប់ការហូរឈាមធ្ងន់ធ្ងរក្រោយម៉ោងធ្វើការ សូមទូរសព្ទទៅ ealthdirect Australia តាមលេខ 1800 022 222 សម្រាប់ដំបូន្មានអំពីជម្រើសនៃការថែទាំបន្ថែម។

បំបាត់ការឈឺចាប់

  • អ្នកអាចជួបប្រទះការឈឺចាប់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។
  • លេបថ្នាំប៉ារ៉ាសេតាមុល និង/ឬ Ibuprofen (ឧទាហរណ៍ Nurofen) ឬថ្នាំបំបាត់ការឈឺចាប់ស្រដៀង គ្នា ប្រសិនបើចាំបាច់។ សូមធ្វើតាមការណែនាំនៅលើកញ្ចប់។

សូមកត់ចំណាំ៖ កុំប្រើថ្នាំ Ibuprofen ឬថ្នាំអាស្ពីរីន ប្រសិនបើអ្នកមានប្រតិកម្មទាស់នឹងថ្នាំទាំងនេះ មានជំងឺហឺត ការច្រាលអាហារចេញពីក្រពះ ឬដំបៅក្រពះ។

  • សម្រាប់ដំបូន្មានបន្ថែមអំពីការបំបាត់ការឈឺចាប់ សូមទាក់ទងគ្លីនិកធ្មេញដែលអ្នកបានចូលរួម ឬវេជ្ជបណ្ឌិត ក្នុងតំបន់របស់អ្នក។

ព័ត៌មានបន្ថែមបន្ទាប់ពីការវះកាត់ដកធ្មេញ

  • ការហើមគឺធម្មតាទេ ហើយអាចឡើងដល់កម្រិតកំពូលប្រហែល 36 - 48 ម៉ោងបន្ទាប់ពីការវះកាត់។
  • ការហើមនឹងចាប់ផ្តើមថយចុះបន្ទាប់ពី 4 - 5 ថ្ងៃ។
  • ប្រសិនបើចាំបាច់ ដើម្បីជួយកាត់បន្ថយការហើមនៅផ្ទះ ចូរដាក់កញ្ចប់ទឹកកកនៅលើថ្ពាល់របស់អ្នក រយៈពេល 20 នាទី។ យកវាចេញក្នុងរយៈពេល 10 នាទី បន្ទាប់មកធ្វើម្តងទៀតតាមតម្រូវការក្នុងរយៈ ពេល 24 - 48 ម៉ោងដំបូង។
  • ស្នាមជាំខ្លះអាចកើតមានឡើងនៅពេលដែលការហើមថយចុះ។
  • អ្នកអាចជួបប្រទះការលំបាកក្នុងការបើកមាត់របស់អ្នក។ នេះគឺជារឿងធម្មតាទេ ហើយនឹងកាន់តែងាយ ស្រួល នៅពេលដែលការហើមថយចុះ។
  • រឹតត្បិតរបបអាហាររបស់អ្នកត្រឹមតែវត្ថុរាវ និងអាហារទន់ៗប៉ុណ្ណោះ។
  • ត្រឡប់ទៅរបបអាហារធម្មតារបស់អ្នកវិញបន្តិចម្ដងៗនៅសប្តាហ៍ក្រោយ។
  • ចាប់ផ្តើមដុសធ្មេញធម្មតា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Download & printable resource