តើតារាងអត្ថប្រយោជន៍ធ្មេញកុមារ (CDBS) គឺជាអ្វី?
តារាងអត្ថប្រយោជន៍ធ្មេញកុមារ (CDBS) គឺជាគំនិតផ្តួចផ្តើមមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល Commonwealth តាមរយៈ Medicare ដែលបានរចនាឡើងដើម្បីគាំទ្រគ្រួសារ ក្នុងការទទួលបានការថែទាំធ្មេញសម្រាប់កូនរបស់ពួកគេដែលមានអាយុពី 0 ទៅ 17 ឆ្នាំ។
នៅ SA Dental អ្នកអាចប្រើ CDBS ហើយយើង គិតថ្លៃព្យាបាលផ្ទាល់ពី Medicare។ មិនមានការគិតថ្លៃបន្ថែមទេ នៅពេលដែលអត្ថប្រយោជន៍អតិបរមារបស់ CDBS ឈានដល់កម្រិត។
តើអ្នកណាអាចទទួលបាន?
អ្នកមិនចាំបាច់ដាក់ពាក្យសុំ ឬចុះឈ្មោះសម្រាប់ CDBS ទេ។ ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួល Services Australia (សេវាកម្មអូស្ត្រាលី) នឹងផ្ញើលិខិតមួយច្បាប់មកអ្នក។
បុគ្គលិករបស់យើងក៏នឹងពិនិត្យជាមួយអ្នក មុនការណាត់ជួបរបស់អ្នកផងដែរ។
កុមារអាចចូលប្រើគ្រោងការណ៍នេះ នៅពេលបំពេញតាមគ្រប់ទាំងចំណុចដូចខាងក្រោម៖
- ពួកគេមានសិទ្ធិទទួលបាន Medicare
- ពួកគេមានអាយុពី 0 ទៅ 17 ឆ្នាំ យ៉ាងហោចណាស់មួយថ្ងៃនៃឆ្នាំប្រតិទិននោះ។
- ហើយមានសិទ្ឋិទទួលបានប្រាក់ឧបត្ថម្ភ (ឧទាហរណ៍ Family Tax Benefit A) យ៉ាងហោចណាស់ម្តង ក្នុងឆ្នាំប្រតិទិនពី Services Australia។
តើវាគ្របដណ្តប់លើអ្វីខ្លះ?
ជាមួយនឹង CDBS កូនរបស់អ្នកអាចមានសិទ្ធិទទួលបានរហូតដល់ទៅ $1,095 នៃតម្លៃសេវាកម្មធ្មេញជាមូលដ្ឋាន ក្នុងរយៈពេលពីរឆ្នាំប្រតិទិន។
សេវាកម្មធ្មេញជាមូលដ្ឋានដែលគ្របដណ្តប់ដោយ CDBS រួមមាន៖
- ការពិនិត្យមើល
- ការថតកាំរស្មីអ៊ិច
- ការសម្អាត
- ការផ្សាភ្ជាប់ស្នាំប្រេះស្រាំ
- ការបំពេញប្រហោងធ្មេញ
- ឫសធ្មេញ
- ការដកធ្មេញ។
តើខ្ញុំចូលប្រើវាដោយរបៀបណា?
នៅពេលធ្វើការណាត់ជួបធ្មេញសម្រាប់កូនរបស់អ្នក សូមសួរអំពី CDBS។
ពេទ្យធ្មេញរបស់អ្នកអាចពិនិត្យមើល ថាតើកូនរបស់អ្នកអាចប្រើ CDBS និងចំនួនទឹកប្រាក់ដែលអ្នកប្រហែលជានៅសេសសល់ដើម្បីប្រើឬអត់។
អ្នកក៏អាចប្រើគ្រោងការណ៍នៅ SA Dental Clinics ផងដែរ។
ស្នើសុំការណាត់ជួបសម្រាប់កូនរបស់អ្នកនៅទីនេះ។