ធ្មេញរបស់អ្នក
ដុសធ្មេញ និងអញ្ចាញធ្មេញរបស់អ្នកនៅពេលព្រឹក និងមុនពេលចូលគេងនៅពេលយប់។
ប្រើច្រាសដុសធ្មេញតូច ទន់ និងថ្នាំដុះធ្មេញមានជាតិហ្ល្វ័រ៉ាយក្នុង បរិមាណទំហំប៉ុនគ្រាប់សណ្តែកក្រាម។
បន្ទាប់ពីដុសធ្មេញរួច ស្តោះថ្នាំដុសធ្មេញចេញ ប៉ុន្តែកុំលាងជម្រះជាមួយទឹក
កុំប្រើច្រាសដុសធ្មេញរួមគ្នា!
ប្រសិនបើអ្នកជក់បារី សូមគិតអំពីការផ្តាច់បារី។
ហៅ QUITLINE តាមទូរសព្ទលេខ 13 78 48 សម្រាប់ការគាំទ្រ
ជ្រើសអាហារសម្រប់ដែលមានសុខភាពល្អ សម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក
កំណត់អាហារ និងភេសជ្ជៈដែលមានជាតិស្ករច្រើន
ជៀសវាងអាហារផ្អែម ស្អិត ដូចជា ដុំ muesli, ស្ករគ្រាប់ ដំណាប់ផ្លែឈើ ដំណាប់ផ្អែម (jam), និងសូកូឡាសម្រាប់លាបលើនំប៉័ង។
ទឹកចេញពីក្បាលរ៉ូប៊ីណេ
ធ្មេញរបស់ទារក
សម្អាតធ្មេញរបស់ទារកភ្លាមៗនៅពេលវាដុះចេញមក។
មិនត្រូវប្រើថ្នាំដុសធ្មេញទេ រហូតដល់ទារកមានអាយុ 18 ខែ។
ទឹកដោះម្តាយគឺល្អបំផុតសម្រាប់ទារក!
ប្រសិនបើបំបៅទារកនឹងដប សូមកុំដាក់ឱ្យវាគេងដោយបំបៅនឹងដបក្នុងមាត់។
ការពិនិត្យធ្មេញលើកដំបូងនៅអាយុ 12-18 ខែ។
លើកបបូរមាត់កូនរបស់អ្នកម្តងក្នុងមួយខែ ដើម្បីពិនិត្យរកមើលសញ្ញាដំបូងនៃរោគពុកធ្មេញ។
ខ្សែពណ៌សនៅលើធ្មេញខាងមុខតាមបណ្តោយអញ្ចាញធ្មេញ អាចជាសញ្ញាការចាប់ផ្តើមនៃរោគពុកធ្មេញ។
ធ្មេញរបស់កុមារ
ដុសធ្មេញ និងអញ្ចាញធ្មេញនៅពេលព្រឹក និងមុនពេលចូលគេងនៅពេលយប់។
ចាប់ពីអាយុ 18 ខែ ទៅ 5 ឆ្នាំ ប្រើថ្នាំដុះធ្មេញសម្រាប់កុមារដែលមានជាតិហ្ល្វ័រ៉ាយក្នុង បរិមាណទំហំប៉ុនគ្រាប់សណ្តែកក្រាម។
ចាប់ពីអាយុ 6 ឆ្នាំ ប្រើថ្នាំដុសធ្មេញមនុស្សពេញវ័យ។