Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នក

Jessica Clark SA Dental HR 2042

សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នក

SA Dental មានគោលបំណងផ្តល់ឱ្យអ្នកនូវសេវាកម្មថែទាំសុខភាពមាត់ល្អបំផុត ដែលអាចធ្វើទៅបាន។ ការធ្វើការជាមួយយើង និងការដឹងពីសិទ្ធិ និងការទទួលខុសត្រូវរបស់អ្នក នឹងជួយអ្នកទទួលបានបទពិសោធន៍ និងលទ្ធផលល្អៗ។

តើខ្ញុំមានសិទ្ធិអ្វីខ្លះ?

ក្នុងនាមជាអតិថិជនរបស់ SA Dental អ្នកមានសិទ្ធិ៖

ត្រូវបានគេប្រព្រឹត្តដោយការគួរសម សេចក្តីថ្លៃថ្នូរ និងការគោរព។

ចូលប្រើប្រាស់សេវាកម្មនានាដែលបំពេញតម្រូវការដែលបានកំណត់របស់អ្នក។

ត្រូវបានគេថែទាំក្នុងបរិយាកាសមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព។

សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព ទំនុកចិត្ត សម្របសម្រួល និងសមស្របតាមតម្រូវការរបស់អ្នក។

ទទួលបានព័ត៌មានដែលអ្នកអាចយល់បាន ដើម្បីឱ្យអ្នកអាចផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់ រួមមាន៖

  • ស្ថានភាពសុខភាពមាត់បច្ចុប្បន្នរបស់អ្នក។
  • ជម្រើសនៃការព្យាបាលដែលមានជាមួយ SA Dental ក៏ដូចជាឯកជន
  • ហានិភ័យ និងអត្ថប្រយោជន៍នៃជម្រើសការព្យាបាល
  • ថ្លៃសេវាកម្មណាមួយ និងរបៀបដែលអ្នកបង់ថ្លៃសេវាកម្មទាំងនោះ។
  • ចូលប្រើប្រាស់អ្នកបកប្រែផ្ទាល់មាត់ដែលឯករាជ្យ មានវិជ្ជាជីវៈ ប្រសិនបើចាំបាច់។

ចូលរួមយ៉ាងពេញលេញនៅក្នុងការសម្រេចចិត្ត និងជម្រើសអំពីសេវាកម្មនានាដែលបានគ្រោងទុក និងទទួល ដោយ៖

  • សួរសំណួរអំពីសុខភាពមាត់ និងការព្យាបាលរបស់អ្នក។
  • ស្នើសុំយោបល់ទីពីរ
  • សម្រេចចិត្តថាតើត្រូវបន្តការព្យាបាលដែលបានណែនាំឬក៏អត់
  • ផ្តល់ ឬមិនផ្តល់ការយល់ព្រមរបស់អ្នកក្នុងការព្យាបាលនៅពេលណាក៏បាន
  • មានសមាជិកគ្រួសារ មិត្តភ័ក្តិ អ្នកថែទាំ ឬអ្នកតស៊ូមតិជាមួយអ្នក។

ដឹង​ថា​ឯកជនភាព​របស់​អ្នក​ត្រូវ​បានគេ​គោរព ហើយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ត្រូវ​បានគេ​រក្សា​ទុក​ជា​ការ​សម្ងាត់។

ការបញ្ចេញមតិ ឬការត្អូញត្អែរអំពីបទ ពិសោធន៍របស់អ្នកជាមួយ SA Dental។

  • ការផ្តល់យោបល់របស់អ្នកអំពីរបៀបដែលយើងអាចផ្តល់សេវាកម្មកាន់តែប្រសើរត្រូវបានស្វាគមន៍។
  • ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងផ្នែកណាមួយនៃការថែទាំសុខភាពមាត់របស់អ្នកទេ អ្នកគួរតែពិភាក្សារឿងនេះជាមួយបុគ្គលិកគ្លីនិក ដើម្បីឱ្យគេដោះស្រាយ បញ្ហានោះបានភ្លាមៗ។

តើខ្ញុំមានការទទួលខុសត្រូវអ្វីខ្លះ?

ក្នុងនាមជាអតិថិជនរបស់ SA Dental អ្នកមានការទទួលខុសត្រូវដើម្បី៖

បង្ហាញការចេះគិតដល់អតិថិជន និងបុគ្គលិកផ្សេងទៀតរបស់ SA Dental ដោយមានភាពស្ងប់ស្ងាត់ សុភាពរាបសារ និងការគោរព នៅពេលអ្នកចូលព្យាបាលនៅគ្លីនិក។

បង់ថ្លៃសេវាកម្មណាមួយដែលអនុវត្តចំពោះការព្យាបាលរបស់អ្នក។

រក្សាការណាត់ជួប មកទាន់ពេលវេលា ហើយប្រាប់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកមិនអាចចូលរួមបានទេ។

ផ្តល់ព័ត៌មានថ្មីៗអំពីប្រវត្តិវេជ្ជសាស្ត្រ និងធ្មេញរបស់អ្នក ដើម្បីឱ្យយើងអាចផ្តល់ឱ្យអ្នកនូវការព្យាបាលដ៏ល្អបំផុត និងសុវត្ថិភាពបំផុត។

សួរសំណួរនានាដើម្បីឱ្យអ្នកមានអារម្មណ៍ជឿជាក់ក្នុងការសម្រេចចិត្តអំពីការថែទាំរបស់អ្នក ឬនាំអ្នកតស៊ូមតិដើម្បីជួយអ្នក ប្រសិនបើចាំបាច់។

ជួយក្នុងការថែទាំផ្ទាល់ខ្លួនរបស់អ្នកដោយធ្វើតាមដំបូន្មានណាមួយបន្ទាប់ពីការថែទាំ និងប្រាប់ពួកយើងប្រសិនបើអ្នកមានបញ្ហាណាមួយ បន្ទាប់ពីការព្យាបាលរបស់អ្នក។

អនុញ្ញាតឱ្យពួកយើងដឹង ប្រសិនបើអ្នកព្រួយបារម្ភ ឬមិនសប្បាយចិត្តចំពោះផ្នែកណាមួយនៃសេវាកម្មដែលយើងផ្តល់ឱ្យអ្នក។

តើអ្នកត្រូវការព័ត៌មានលម្អិតបន្ថែមអំពីសិទ្ធិ និងការទទួលត្រូវរបស់អ្នកឬទេ?

សូមនិយាយទៅកាន់បុគ្គលិកដែលមានភាពរួសរាយរាក់ទាក់របស់យើង នៅពេលអ្នកអញ្ជើញមកគ្លីនីក។

សូមមើលកូនសៀវភៅសិទ្ធិ និងការទទួលខុសត្រូវរបស់យើងនៅលើគេហទំព័ររបស់យើង - www.dental.sa.gov.au

សម្រាប់ព័ត៌មានបន្ថែម

ព័ត៌មានទំនាក់ទំនងលម្អិតរបស់ SA Dental មានរាយចុះក្នុងបញ្ជីពាណិជ្ជកម្ម និងរដ្ឋាភិបាលរបស់ White Pages ក្រោមចំណងជើង SA Health។ សូមទាក់ទងគ្លីនិកក្នុងតំបន់របស់អ្នកសម្រាប់ការណាត់ជួប និងព័ត៌មានអំពីការព្យាបាល។

សម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានទូទៅ៖

SA Dental GPO Box 864

Adelaide SA 5001

ទូរសព្ទ៖ 1300 008 222

www.dental.sa.gov.au

Download & printable resource